TGTGInsightаналитика telegramLIVE / telegram public index
Содержимое поста
Содержимое
នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង ក៏ដូចជាអន្តរកម្មនៅលើវេទិកាអន្តរជាតិផងដែរ។