TGTGInsightаналитика telegramLIVE / telegram public index
← Russian Embassy in Cambodia
Russian Embassy in Cambodia avatar

TGINSIGHT POST

Post #5212

@russian_embassy_in_cambodia

Russian Embassy in Cambodia

Просмотры251Количество просмотров
Опубликован11 сент.11.09.2025, 01:28
Содержимое поста

Содержимое

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី បានជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាមួយក្រុម ដែលបានចូលរៀននៅសាកលវិទ្យាល័យក្នុងប្រទេសរបស់យើង។ ប្រមុខបេសកកម្មការទូតបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវដែលមកពីខេត្តផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា។ ដោយបានជូនពរឱ្យពួកគេទទួលបានជោគជ័យក្នុងការសិក្សា ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកទឹកចិត្តឱ្យគេបង្កើតទំនាក់ទំនងយ៉ាងសកម្មជាមួយមិត្តថ្មី និងស្គាល់វប្បធម៌នៃប្រទេសរុស្ស៊ី។ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានកត់សម្គាល់ពីការទទួលស្គាល់ទូទាំងពិភពលោកនូវគុណភាពខ្ពស់នៃការអប់រំរបស់រុស្ស៊ី ដោយជឿជាក់ថា ចំណេះដឹងដែលគេទទួលបាននឹងកសាងមូលដ្ឋានគ្រឹះវិជ្ជាជីវៈដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍអាជីពបន្ថែមទៀត។ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំភ្នំពេញ បានឧទ្ទេសនាម សាស្ត្រាចារ្យភាសាខ្មែរ ដែលនឹងធ្វើដំណើរទៅទីក្រុង St. Petersburg ក្នុងពេលឆាប់ៗនេះ ដើម្បីបង្រៀននិស្សិតរុស្ស៊ី។