Содержимое
⚽️ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តាមប្រពៃណី ក្រុមជម្រើសបាល់ទាត់នៃស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតបានជួបប្រកួតគ្នា ដើម្បីអបអរសាទរទិវាអ្នកការទូត។ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា និង ឯកឧត្តម ឃី សុវណ្ណរតនា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតកម្ពុជា បានអញ្ជើញបើកការប្រកួតបាល់ទាត់មិត្តភាពនោះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ការប្រកួតថ្ងៃនេះមិនត្រឹមតែត្រូវបានធ្វើឡើងដើម្បីអបអរសាទរទិវាអ្នកការទូតប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅឆ្នាំនេះ រុស្ស៊ីនិងកម្ពុជាប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ក្នុងរយៈពេលប្រាំពីរទសវត្សរ៍មកនេះ ប្រទេសយើងទាំងពីរ បានកសាងចំណងមិត្តភាពដ៏រឹងមាំដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងបំណងប្រាថ្នារួមគ្នាដើម្បីធ្វើការរួមគ្នាដើម្បីផលប្រយោជន៍របស់ប្រជាជនយើង។ ក្រុមជម្រើសទាំងពីរបានលេងគួរអោយទស្សនា។ ឯកឧត្តមឯកអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋលេខាធិការបានប្រគល់ប័ណ្ណសរសើរជូនអ្នកចូលរួម។ #DiplomatsDay