TGTGInsightаналитика telegramLIVE / telegram public index
← Russian Embassy in Cambodia
Russian Embassy in Cambodia avatar

TGINSIGHT POST

Post #6106

@russian_embassy_in_cambodia

Russian Embassy in Cambodia

Просмотры79Количество просмотров
Опубликован29 дней назад05.05.2026, 08:41
Содержимое поста

Содержимое

⚽️ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ការប្រកួតបាល់ទាត់មិត្តភាពរវាងស្ថានទូតសហព័ន្ធរុស្ស៊ី និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ត្រូវបានរៀបចំនៅទីក្រុងភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ដែលប្រទេសយើងទាំងពីរនឹងប្រារព្ធនាថ្ងៃទី១៣ ខែឧសភានេះ។ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា និង ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រកួតបាល់ទាត់មិត្តភាពនោះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងសុន្ទរកថាស្វាគមន៍ខ្លី ដោយគូសបញ្ជាក់ថា ក្នុងរយៈពេលដ៏យូរអង្វែងនេះ ម៉ូស្គូ និងភ្នំពេញ សម្រេចបានជោគជ័យដ៏ធំធេងក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីដោយផ្អែកលើមិត្តភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងឆន្ទៈក្នុងការជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាក។ ក្រុមគ្រួសារ និងសហការី មកគាំទ្រកីឡាករ។ ការប្រកួតត្រូវបានធ្វើឡើងក្នុងបរិយាកាសកក់ក្តៅ ហើយកីឡាករបានលេងគួរអោយមើល។ 🇷🇺🇰🇭 កិច្ចប្រជុំក្រៅផ្លូវការបែបនេះរវាងអ្នកការទូតរុស្ស៊ី និងកម្ពុជាបានក្លាយជាប្រពៃណីដ៏ល្អប្រសើរមួយ។ លើកមុនក្រុមជម្រើសទាំងពីរបានជួបប្រកួតគ្នានៅលើទីលានស្ថានទូតក្នុងឱកាសទិវាអ្នកការទូត។